ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព
នាថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយសភាតំបន់អាស៊ី បានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរត្រឡប់មកដល់ ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី កិច្ចការសង្គម និងវប្បធម៌នៃ APA នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២៥-២៧ ខែកញ្ញា ឆ្នាំ២០២៤។